ទីតាំង និងម៉ោងចេញដំណើរឡានក្រុង ៤៣០គ្រឿង ដោយមិនគិតថ្លៃ សម្រាប់ដឹកប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តក្នុងថ្ងៃបោះឆ្នោត
- July 19, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាល នឹងរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:






