ព័ត៌មានជាតិ

ចូលរួមគាំទ្រទាំងអស់គ្នា! កីឡាការិនីឆ្នើម ខាន់ ជេសា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូង នៅសង្វៀន ONE Championship ក្នុងប្រទេសសិង្ហបុរី

BY
Khmernote Media
July 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា កីឡាការិនីឆ្នើម ខាន់ ជេសា ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូងជាមួយកីឡាការនី Danielle Kelly នៅព្រឹត្តិការណ៍ដ៏ល្បី ONE Fight Night 14 របស់ ONE Championship នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងប្រទេសសិង្ហបុរី។

កីឡាការិនី ខាន់ ជេសា និងប្រជែងជាមួយ Danielle Kelly ដណ្តើមខ្សែក្រវ៉ាត់កម្រិត (Atomweight Submission Grapping World Championship) ស្ថិតក្នុងកម្មវិធី ONE FIGHT NIGHT ជាមួយការប្រកួតរបស់កីឡាការិនី ៣គូរទៀតស្ថិតក្នុងវិញ្ញាសាផ្សេង ដែលធ្វើឡើងនៅសាល Singapore Indoor Stadium។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះផងដែរ កីឡាការិនីឆ្នើម ខាន់ ជេសា (KHAN JESSA) ក្លាយជាកីឡាការិនីជើងឯកពិភពលោក (កូនកាត់ខ្មែរ) ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតកម្រិត Light Feather Weight Black Belt World Champion ដោយការប្រកួតធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ៕

ប្រភព៖ Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

Share This Post: