រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ ថ្លែងថា ការដាំបង្គោលអង់តែងទូរស័ព្ទចល័ត មិនបង្កហានិភ័យដល់សុខភាពនោះឡើយ
- July 20, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ការដាំបង្គោលអង់តែងទូរស័ព្ទចល័ត មិនបង្កហានិភ័យដល់សុខភាពនោះឡើយ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រតិបត្តិករ និងក្រសួងបានដាក់ផែនការកំណត់ទីតាំង សាងសង់បង្គោលអង់តែនចំនួន៨៨បង្គោល ហើយ រយៈពេលជាងមួយឆ្នាំ ដែលក្រុមការងារក្រសួង បានសាងសង់បង្គោលអង់តែន៧០បង្គោលរួចហើយ ដោយនៅសេសសល់ ១៨បង្គោលទៀតតែប៉ុណ្ណោះ ដែលពុំទាន់បានសាងសង់ ដោយសារតែប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យសាងសង់ ព្រោះយល់ថា ការសាងសង់បង្គោលអង់តែន ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
តាមរយៈប្រការនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនផ្ដល់ផលប៉ះពាល់ណាមួយដល់សុខភាពនោះឡើយ ហើយប្រសិនបើប៉ះពាល់ដល់សុខភាពមែននោះ នៅលើពិភពលោកទាំងមូល មិនមានការប្រើប្រាស់បង្គោលអង់តែននោះឡើយ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រលំបន្តទៀត។
សំឡេង «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បង្គោលអង់តែនមិនមានផ្ដល់ផលប៉ះពាល់ដល់សុខភាពណាមួយឡើយ ប្រសិនជាផ្ដល់ផលប៉ះពាល់ដូច្នេះលើពិភពលោក មិនមានអ្នកណាប្រើបង្គោលអង់តែននោះឡើយ។ បើនៅប្រទេសគេវិញបង្គោលអង់តែន គឺនៅពីលើក្បាលតែម្ដង ព្រោះនៅគ្រប់អគារទាំងអស់ ដូច្នេះប្រសិនផ្ដល់ផលប៉ះពាល់ ម្ល៉េះប្រជាជនបរទេស នឹងមានផលប៉ះពាល់ជាពុំខាន ដូច្នេះសូមឲ្យពលរដ្ឋយល់លើបញ្ហានេះ ហើយអនុញ្ញាតឲ្យក្រុមហ៊ុន និងក្រសួងបន្ថែមសេវា ដែលបានខិតខំប្រឹងប្រែងធ្វើកន្លងមក» ។
សូមបញ្ជាក់ថា កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






