ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទូកដឹកទំនិញសម្ភារផ្សេងៗពីដីគោកទៅដីកោះនិងអនុញ្ញាតឱ្យចេញនេសាទបានក្នុងរយៈពេលខ្លីដោយមានសម្ភារសុវត្ថិភាពគ្រប់គ្រាន់

BY
Khmernote Media
July 21, 2023

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពអាកា សធាតុមិនអំណោយផលឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុបានផ្សព្វផ្សាយណែនាំទៅដល់សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ទេសចរណ៍សហគមន៍នេសាទយកចិត្តទុកចំពោះស្ថានភាពអាកាសធាតុ។

មកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះស្ថានភាពរលកមានការថមថយក៏ប៉ុន្តែស្ថាន ភាពភ្លៀងនៅតែបន្តធ្លាក់ ផ្អែកលើស្ថានភាពនេះអាចសម្រួលឲ្យការធ្វើចរាចរណ៍តាមផ្លូវទូកដឹក ជញ្ជូនស្បៀងអាហារសម្ភារហូបចុកដឹកពីដីគោកទៅដីកោះបានតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នត្រួត ពិនិត្យដោយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរនិងត្រូវមានសម្ភារការពារសុវត្ថិភាពមុននឹងចេញដំណើរហើយអ្នកនេសាទក៏អាចធ្វើនេសាទបាន ក្នុងរយៈពេលខ្លី ចេញពេលព្រឹកត្រឡប់មកពេលល្ងាចហើយនៅក្នុងបរិវេណជិតៗតែប៉ុណ្ណោះ។

ដូចនេះឯកឧត្តមអភិបាលខេត្តសូមឱ្យសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ចាត់ចែងសម្របសម្រួលចំពោះបងប្អូនប្រជានេសាទដើម្បីចេញនេសាទបានក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងស្ថាន ភាពអាកាសធាតុមិនទាន់អំណោយផលល្អត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញដើម្បីសុវត្ថិ ភាព ខ្លាចមានហានិភ័យអ្វីកើតឡើងដែលបង្ករគ្រោះថ្នាក់ដល់ពួកគាត់។

បើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក ក៏បានឱ្យដឹងដែរថា គិតមកត្រឹមល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុល្អប្រសើរច្រើនហើយ បើទោះជានៅមានភ្លៀងធ្លាក់ខ្លះដោយកន្លែង ប៉ុន្តែមិនមានខ្យល់កន្ត្រាក់ ដែលបង្កលក្ខណៈល្អដល់ពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ ពិសេសតាមផ្លូវសមុទ្រ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏នូវតែអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងនោះសមត្ថកិច្ចជំនាញបន្តត្រួតពិនិត្យតាមដានជាប្រចាំ ហើយក្នុងស្ថានភាពអាកាសធាតុប្រែប្រួលមិនអំណោយផលដោយប្រការណាមួយ ពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីសុវត្ថិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: