ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

    BY Khmernote Media July 25, 2023
    ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអបអរសាទរយ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

    តាមរយៈសារលិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងខ្លឹមសារលិខិតនេះលោក ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ខាងក្រោមជាខ្លឹមសារទាំងស្រុងនៅក្នុងលិខិតរបស់ប្រធានាធិបតីចិន ផ្ញើជូនសម្តេចតេជោ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay