ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរបំផុត រហូតដល់បាត់បង់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតជាថ្មី

BY
Khmernote Media
July 25, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រី អាយុ១២ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែម ដែលជាជំងឺទឹកនោមផ្អែមមួយប្រភេទ ត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត។

តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់ឱ្យដឹងថា៖ ក្មេងស្រីអាយុ ១២ឆ្នាំ ម្នាក់នេះ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែមនិងតាមដានជំងឺជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ មួយរយៈពេលជាយូរចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឲ្យជំងឺនាងវិវត្តន៍ទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នងនិងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានសង្រ្គោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាមអស់ជាច្រើនដង។

ថ្ងៃនេះ កូនស្រីបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ៕

ប្រភព៖ Dr. Beat Richner

Share This Post: