សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់លោកគ្រូអ្នកគ្រូ និងពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាអភិរក្សវប្បធម៌ប្រពៃណីជាតិឱ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស
- July 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍ ធនធានមនុស្ស។ ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាដើមកំណើតនៃការបង្កើត វប្បធម៌ផងដែរ។

យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌គឺ យើងត្រូវអប់រំប្រពៃណីដល់ យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្ស ជាជាងចម្លង វប្បធម៌បរទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងទស្សនាការសម្តែងសិល្ប: នាព្រឹកថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអរគុណ និងសរសើរដល់ លោកគ្រូ អ្នកគ្រូ នាយកសាលា ដែលបានយកចិត្តិទុកដាក់បណ្តុះបណ្តាល ដល់សិស្សានុសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






