ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើង១៥នាក់ ប្រមូលផ្តុំជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យក្នុងក្រុងព្រះវិហារ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    BY Khmernote Media July 26, 2023
    ក្រុមក្មេងទំនើង១៥នាក់ ប្រមូលផ្តុំជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យក្នុងក្រុងព្រះវិហារ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មានក្រុមក្មេងទំនើងមានគ្នា១៥នាក់ប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូតាមបណ្តោយផ្លូវជាតិ៦៩ នឹង៦២ពីស្រុកត្បែងមានជ័យកាត់ក្រុងព្រះវិហារដល់ស្រុកគូលែន។

    ដើម្បីរក្សាសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយល្អ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារនឹងស្រុកត្បែងមានជ័យ ចុះបង្ក្រាបជាបន្ទាន់ និងមានវិធានការបន្ត ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay