ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើការបកស្រាយបញ្ហាបង្កើតរាជរដ្ឋាភិបាលថ្មី​នៅថ្ងៃទី០៣ ខែសីហា ខាងមុខ

    BY Khmernote Media July 26, 2023
    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើការបកស្រាយបញ្ហាបង្កើតរាជរដ្ឋាភិបាលថ្មី​នៅថ្ងៃទី០៣ ខែសីហា ខាងមុខ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាសឱ្យដឹងថា សម្ដេចនឹងធ្វើការបកស្រាយអំពីការបង្កើតរាជរដ្ឋាភិបាលថ្មីនៅថ្ងៃ​០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង។

    ក្នុងសារជាសំឡេងជូនចំពោះកម្មករ កម្មការិនី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសុំការអនុគ្រោះពីកម្មករ ​កម្មការិនី​ទាំង​អស់ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យាក្រោយការបោះឆ្នោតរួច ប៉ុន្តែដោយសារ​កត្តា​ពេលវេលានិងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចនឹងបកស្រាយបញ្ហាទាំងនេះនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ នៅពេលកម្មវិធីសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នោះ ។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖”«សូមគោរពជូនក្មួយៗកូនៗកម្មករ កម្មការិនីទាំងអស់កាលពីចុះសួរសុខទុក្ខសំណេះសំណាលកម្មករ កម្មការិនីនៅតាមរោង​ចក្រ​ទាំងអស់ ខ្ញុំបានសន្យាថាពេលបោះឆ្នោតហើយនៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ១០ គោលដៅក្នុងរាជធានី ខេត្តផងដែរ។ ប៉ុន្តែ​ដោយ​​សារកត្តាពេលវេលានិងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay