ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុប ត្រូវខិតខំរៀនសូត្រ

    BY Khmernote Media July 27, 2023
    ក្រសួងអប់រំ ក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុប ត្រូវខិតខំរៀនសូត្រ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យទទួលបានលទ្ធផលល្អ។

    ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ សូមសិស្សានុសិស្សថ្នាក់ទី១២ បន្តត្រៀមខ្លួនប្រឡងតាមផែនការបុគ្គលដោយខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា, បន្តថែទាំសុខភាពដោយញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់ ទឹកឱ្យក្រែល, បន្តគោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត,បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

    ឯកឧត្ដមបន្ថែមថា សូមមាតាបិតាមេត្តាបន្តជួយដំណើរការរៀនសូត្រ និងការរៀនត្រៀមប្រឡងបាក់ឌុបរបស់កូនៗ ដែលទាមទារឱ្យបន្តមានការជួយជ្រោមជ្រែងពីមាតា បិតា, បន្តលើកទឹកចិត្តជួយសិស្សា នុសិស្សឱ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជូនដល់បេក្ខជន អ្នកអា ណាព្យាបាល និងសាធារណជន ទាំងអស់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួង បានកំណត់សម័យប្រឡងនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay