មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្ដល់ការពិនិត្យ ព្យាបាលជំងឺភ្នែកដល់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែសីហា
- July 27, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិ សុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្ដល់ជូន ការពិនិត្យ និង ព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក។

តាមរយៈសេចក្ដីជូនដំណឹង ជំងឺភ្នែកដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដែលក្រុមគ្រូពេទ្យផ្ដល់ការពិនិត្យ និងព្យាបាលរួមមាន៖ ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណា មួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុស ធម្មតា និងជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី៧-១១ ខែសីហា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

- Share This Post:






