ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល យល់ព្រមឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា

    BY Khmernote Media July 27, 2023
    រាជរដ្ឋាភិបាល យល់ព្រមឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា

    រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា នេះបើយោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រីលេខ៦៧៦ សជណ.មយ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

    ក្នុងលិខិតទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

    – ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយ

    – ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា

    – ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។

    អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ាជ្រាបនិងចាត់ចែងអនុវត្ត ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay