ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន នឹងដាក់នគរបាលផាកពិន័យ នៅផ្លូវជាតិលេខ៤ ម្តុំផ្សារឃ្លាំងលើ ក្រោយឃើញមានបងប្អូនប្រជាពលរដ្ឋ ជិះបញ្ច្រាសទិសយ៉ាងអនាធិបតេយ្យ

    BY Khmernote Media July 28, 2023
    ឯកឧត្តម គួច ចំរើន នឹងដាក់នគរបាលផាកពិន័យ នៅផ្លូវជាតិលេខ៤ ម្តុំផ្សារឃ្លាំងលើ ក្រោយឃើញមានបងប្អូនប្រជាពលរដ្ឋ ជិះបញ្ច្រាសទិសយ៉ាងអនាធិបតេយ្យ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅផ្លូវជាតិលេខ៤ ដោយមានទាំងរថយន្តតូច-ធំ ម៉ូតូ និងរ៉ឺមកកង់បី បើកបរបញ្ច្រាសទិស យ៉ាងអនាធិបតេយ្យ គ្មានខ្លាចញញើតនឹងគ្រោះថ្នាក់អ្វីសោះឡើយ។

    បន្ទាប់ពីបានឃើញដូច្នេះហើយ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា នៅផ្លូវជាតិលេខ ៤ ម្តុំផ្សារឃ្លាំង ក្នុងក្រុងព្រះសីហនុ នឹងដាក់មន្ត្រីនគរបាលចរាចរណ៍ ផាកពិន័យបទល្មើសចរាចរណ៍។ នេះបើយោងតាមខ្លឹមសារការបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជីវិតមានតម្លៃធំធេងណាស់! យើងបានខិតខំធ្វើផ្លូវឲ្យមានបច្ចេកទេសសមស្រប មានទ្រូងផ្លូវ សម្រាប់ធ្វើដំណើរទៅ និង មក គឺបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរមានសុវត្ថិភាព តែបងប្អូនជិះបញ្ច្រាសយ៉ាងនេះ គឺមានហានិភ័យសម្រាប់ជីវិតធ្ងន់ធ្ងរណាស់ ហើយពិតជាគួរឱ្យខ្លាចណាស់។ សូមកុំខឹង ត្រូវដាក់នគរបាលផាកពិន័យហើយ នៅផ្លូវជាតិលេខ ៤ ឃ្លាំងលើ ៕»

    ប្រភព៖ គួចចំរើន/KuochChamroeun

    Share This Post:
    MPO4D jitutoto mpo4d Mpoplay