ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម មុននឹងមានជំនួបកិច្ចប្រជុំកំពូល ទី២ ជាមួយលោក ដូណាល់ ត្រាំ

    BY autoadmin February 23, 2019
    លោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម មុននឹងមានជំនួបកិច្ចប្រជុំកំពូល ទី២ ជាមួយលោក ដូណាល់ ត្រាំ

    ក្រសួងការបរទេសរៀតណាមបានឱ្យដឹងក្នុងថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់វៀតណាមឆាប់ៗ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក គីម នឹងធ្វើទស្សនកិច្ចតាមការអញ្ជើញរបស់លោក Nguyen Phu Trong ជាប្រធាន និងជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្ត។

    ក្រសួងការបរទេសវៀតណាមបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងថ្ងៃនេះថា៖ «លោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងប៉ុន្មានថ្ងៃខាងមុខ»។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូល ទី២ រវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងរដ្ឋធានីហាណូយនាថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ នេះ។ លោក គីម ក៏ត្រូវបានគេឱ្យដឹងដែរថា នឹងធ្វើដំណើរដោយរថភ្លើង និងឈប់នៅស្ថានីយរថភ្លើង Dong Dang ដែលនៅជិតព្រំដែនចិន មុននឹងបន្តដំណើរ ១៧០គីឡូម៉ែត្រ ដោយរថយន្ត៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: