ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៨ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង អាចឱ្យមានភ្លៀង លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ

    BY Khmernote Media August 1, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៨ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង អាចឱ្យមានភ្លៀង លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

    ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

    ១. តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ២. តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣. តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay