ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្សិលមិញនេះស្នងការខេត្តកំពត ប្រើរយៈពេល ១០ម៉ោងនៃការស្វែងរកជនរងគ្រោះតាមបណ្តោយជ្រោះឱម៉ាល់ នៅមិនទាន់រកឃើញនោះទេ

    BY Khmernote Media August 1, 2023
    ម្សិលមិញនេះស្នងការខេត្តកំពត ប្រើរយៈពេល ១០ម៉ោងនៃការស្វែងរកជនរងគ្រោះតាមបណ្តោយជ្រោះឱម៉ាល់ នៅមិនទាន់រកឃើញនោះទេ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លទ្ធផលនៃការស្វែងរកជនរងគ្រោះនៅថ្ងៃទីពីរនេះ គឺរកមិនទាន់ឃើញនោះទេ សម្រាប់ព្រឹកថ្ងៃទី០១ ខែសីហា នឹងបន្តស្វែងរកប្អូនស្រីនៅលើជ្រោះឱម៉ាល់បន្តទៀត។

    ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា រយៈពេល ១០ម៉ោងនៃការស្វែងរកជនរងគ្រោះថ្ងៃទីពីរតាមបណ្តោយជ្រោះឱម៉ាល់ចុះមកក្រោម ដែលបានបាត់ខ្លួននៅពេលបោះតង់នៅលើជ្រោះ ក្រោយជំនន់ទឹកភ្លៀង។ ហើយនៅព្រឹកថ្ងៃទី០១ ខែសីហានេះ កំលាំងនៅបន្តស្វែងរកប្អូនស្រីបន្តទៀត។

    សូមបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គួរសោកសង្រេងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលដែលជនរងគ្រោះរួមនិងមិត្តភក្រ័ក្រុមការងារសរុបជាង ៤០នាក់ ទៅសម្រាកបោះតង់នៅលើកញ្ចុះ ម្តុំទឹកធ្លាក់ ឈ្មោះជ្រោះឱម៉ាល់ ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ស្របពេលមានភ្លៀងនិងខ្យល់ខ្លាំង ក្នុងនោះមាននារី៣នាក់ បានបាត់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ខណៈម្នាក់ទៀតបន្ដបាត់ខ្លួន។

    ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ដើរលេងកម្សាន្តនៅតំបន់ទឹកជ្រោះភ្នំឱម៉ាល់នេះ សូមផ្អាកការមកបោះតង់លើជ្រោះឱម៉ាល់បណ្ដោះអាសន្ន រង់ចាំអាកាសធាតុល្អប្រសើរវិញសិន ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay