ទីបំផុត! នារីម្នាក់ដែលបានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ឪម៉ាល់ ត្រូវបានស្នងការខេត្តកំពតរកឃើញហើយ
- August 2, 2023
ខេត្តកំពត៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា សពនារីម្នាក់ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរកឃើញហើយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣»។ ក្រោយប្រើពេលរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ។
សូមសម្រាបជូនថា បេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រមាណជាង ១០០នាក់៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
- Share This Post:






