ចង់ញ៉ាំ ស៊ូស៊ី ឱ្យឆ្ងាញ់មាត់ មិនបាច់ទៅដល់ជប៉ុន ហើយក៏មិនបាច់ចំណាយច្រើន ទៅតែហាង Sushi Chef នឹងទទួលបានរសជាតិពិតៗ
- BY
- Liny Chan
- August 4, 2023
ចង់ញ៉ាំស៊ូស៊ី នៅក្រុងភ្នំពេញមិនពិបាករកទេ តែបើចង់ញ៉ាំស៊ូស៊ីដែលថ្មីៗ ស្រស់ៗ ធ្វើដោយចុងភៅជំនាញរសជាតិដូចនៅជប៉ុនពិតៗ DerDaily សុំណែនាំហាង Sushi Chef។ ហាង Sushi Chef គឺជាហាងដ៏ល្បីមួយ ដែលមានលក់អាហារជប៉ុន រហូតដល់ទៅ ២០០មុខ ដូចជា ស៊ូស៊ី សាស៊ីមិ…ជាដើម ដោយប្រើបន្លែ ត្រីសាច់ ថ្មីៗស្រស់ៗ មានគុណភាពខ្ពស់ និងប្រកបដោយអនាម័យ។
ហាង Sushi Chef ឈរជើងយូរហើយនៅស្រុកខ្មែរ ហើយក៏ល្បីខ្លាំងមិនធម្មតាដែរ ដែលផ្ដល់នៅរសជាតិអាហារជប៉ុនដូចនៅប្រទេសជប៉ុនពិតៗ ដោយសារម្ចាស់ហាង ធ្លាប់បម្រើការងារជាចុងភៅនៅហាងជប៉ុនមួយកន្លែងក្នុងក្រុងបារីស ប្រទេសបារាំង អស់រយៈពេលដល់ទៅ ៤ឆ្នាំ អ៉ីចឹងហើយទើប រសជាតិម្ហូបអាហារនៅ Sushi Chef ទាំងអស់ ទាក់ចិត្តភ្ញៀវគ្រប់គ្នាៗ ជាពិសេសអ្នកដែលចូលចិត្ត ស៊ូស៊ី សាស៊ីមិ ហើយឱ្យតែឃ្លាន ស៊ូស៊ី គឺគេតែងតែនឹកឃើញ Sushi Chef តែម្ដង។
ក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ហើយ DerDaily សូមលួចបង្ហើបប្រាប់រឿងមួយទៀត គឺនៅ Sushi Chef តម្លៃសមរម្យណាស់ អាហារមានតម្លៃចាប់ពី ២.៥០ដុល្លារឡើងទៅ ហើយក៏មានជាឈុតច្រើនប្រភេទតាមតម្រូវការរបស់ភ្ញៀវផងដែរ។ អ្វីដែលពិសេសនោះ រាល់ភ្ញៀវដែលជាសមាជិក BNI ឱ្យតែមកញ៉ាំនៅហាង Sushi Chef នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។ អញ្ចឹងកុំភ្លេចសាកជាមួយ Sushi Chef ទាំងអស់គ្នាណា។ Sushi Chef មានសាខា ៥កន្លែងធំៗ នៅទីក្រុងភ្នំពេញ ដូចជា សាខាទួលគោក សាខាបឹងកក់ សាខាបឺងកេងកង និងសាខាទួលទំពូង និងសាខាថ្មី គឺសាខា OCIC ដោយសាខានីមួយតុបតែងរចនាបានស្អាត ធំទូលាយ ហើយផ្ដល់ផាសុកភាពខ្លាំងមែនទែន។ ហាង: Sushi Chef បើកលក់ពីម៉ោង: 11ព្រឹក ដល់ 10យប់ លេខទូរស័ព្ទ: 093 680 690 / 011 680 690៕
- Share This Post: