ចង់ប្ដូរអារម្មណ៍ ផ្លាស់រសជាតិ កុំរំលងហាង Yumcha Dimsum & Chinese Restaurant នៅសួនអឺរ៉ុបក្នុងបុរីប៉េងហួតបឹងស្នោ
ទៅដើរលេងនៅសួនអឺរ៉ុបក្នុងបុរីប៉េងហួតបឹងស្នោ ហើយចង់ញ៉ាំអាហារបែបចិនមិនបាច់ទៅណាឆ្ងាយទេ ថ្ងៃនេះ DerDaily សូមណែនាំហាងលក់ម្ហូបបែបចិនមួយកន្លែង ដែលកំពុងសំងំលាក់ខ្លួននៅក្នុងសួនអឺរ៉ុបនោះគឺ Yumcha Dimsum & Chinese Restaurant។
នៅ Yumcha Dimsum & Chinese Restaurant មានលក់អាហារជាច្រើនប្រភេទ ជាពិសេសគឺ ឌីមស៊ាំ ដែលមានដល់ទៅ ៤០មុខចម្រុះផ្សេងៗគ្នា និងជាមីនុយល្បីប្រចាំហាង ហើយចម្អិនភ្លាមៗក្ដៅៗ រសជាតិអ៊ែមអស់ទាស់។ ក្រៅពី ឌីមស៊ាំ ហាងក៏មានលក់ម្ហូបច្រើនមុខទៀត ចម្អិនភ្លាមៗដូចគ្នា តែអ្វីដែលកាន់តែពិសេសនោះ គឺប្រភេទសាច់ដែលយកមកចម្អិនដូចជា ត្រី ក្ដាម ជាដើម សុទ្ធតែរស់ៗស្រស់ៗ ពេលភ្ញៀវកម្មង់ទើបខាងហាងរៀបចំចម្អិនជូន។ លើសពីនេះទៅទៀត នៅ Yumcha Dimsum បើកម្មង់ម្ហូបចម្អិនភ្លាមៗ ខាងហាងមានថែមអាហារចិបចុបៗ ញ៉ាំកំដរមាត់ ហើយក៏ថែមបង្អែម និងផ្លែឈើញ៉ាំលាងមាត់ផងដែរ។
អាហាររសជាតិឆ្ងាញ់ ថ្មី និងស្រស់ៗហើយ តែអ្វីដែលកាន់តែជាប់ចិត្តទៀតនោះ គឺបរិយាកាស និងការតុបតែងក្នុងហាង ស្អាត សាមញ្ញៗតែទាក់ទាញ ហើយធំទូលាយ អាចមកជាលក្ខណៈគ្រួសារញ៉ាំអាហារជុំគ្នា ឬ រៀបចំកម្មវិធីជប់លៀងបាន ហើយរឹតតែអ៊ែមនោះ
បើមករៀបចំកម្មវិធីខួបកំណើតទៀត គឺគ្រាន់តែបង្ហាញអត្តសញ្ញាណបណ្ណ ខាងហាងនឹងធ្វើការបញ្ចុះតម្លៃ ២០%ទៅលើគ្រប់មុខម្ហូបតែម្ដង។ ហាង: Yumcha Dimsum & Chinese Restaurant ចាប់បើកលក់ពីម៉ោង 6ព្រឹក ដល់ 10យប់ មាន ២សាខា នៅក្នុងគម្រោង PH Euro Park បុរីប៉េងហួតបឹងស្នោ និងសាខានៅទល់ គ្លូបលហោស៍ លេខទូរស័ព្ទ: 012 234 198 / 016 234 198៕













