ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាហែលទឹកកម្ពុជា ដណ្តើមបានមេដាយ ១៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក នៅប្រទេសកាណាដា

    BY Khmernote Media August 2, 2023
    អបអរសាទរ! កីឡាហែលទឹកកម្ពុជា ដណ្តើមបានមេដាយ ១៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក នៅប្រទេសកាណាដា

    កាណាដា៖ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា កីឡាករ កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ១៥គ្រឿង ក្នុងនោះមានមេដាយមាស ០៦គ្រឿង ប្រាក់ ០៦គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

    មេដាយសរុបដែលអត្តពលិកហែលទឹករបស់ក្រសួងមហាផ្ទៃដណ្តើមបាន រួមមាន៖

    ១. កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ០៤គ្រឿង និងមេដាយប្រាក់ ០១គ្រឿង
    ២. កីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង
    ៣. កីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង។

    សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន កីឡាករ ០២រូប កីឡាការិនី ០១រូប និងគ្រូបង្វឹកម្នាក់ នៃប្រភេទវិញ្ញាសាកីឡាហែលទឹក ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា World Police & Fire Games 2023៕

    ប្រភព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay