រំភើបណាស់! ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្តើមមេដាយ ៨គ្រឿង ពីការប្រកួត World Police & Fire Games ក្នុងប្រទេសកាណាដា
- August 2, 2023
កាណាដា៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីការ៉ាតេកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះមានមេដាយមាស០៣គ្រឿង ប្រាក់០៣គ្រឿង និងសំរឹទ្ធ០២គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

កីឡាករ កីឡាករិនីដែលជាជ័យលាភីដណ្តើមមេដាយជូនជាតិមាតុភូមិ មានដូចជា៖
១. កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ
– មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឡើង ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាម
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង
– មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង។
២.កីឡាការិនី ស៊ឹម ស្រីនីន
– មេដាយមាស ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជននារី អាយុ១៨ឆ្នាំឡើង
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង។
៣.កីឡាការិនី ផុន គិមស្រៀង
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង។
៤.កីឡាករ តក់ ពិចិត្រ
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង។
៥.កីឡាករ កាក់ សីលាបញ្ញា
– មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់៨៥គីឡាក្រាមឡើង
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង។
សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីការ៉ាតេ ចំនួន០៦រូប ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023 ផងដែរ៕


ប្រភព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ Sport Council Of Interior Ministry
- Share This Post:






