ព័ត៌មានជាតិ

លោ​ក​ជំទា​វ​ប​ណ្ឌិ​ត​​ ជា​ ​សិ​រី​ ឥស្សរជន​ជា​ស្រ្តី​ដំ​បូ​ង​គេ​ដែល​ក្លា​​យ​ជាអ​គ្គ​ទេ​សា​ភិ​បា​ល​ធ​នា​គា​រ​ជា​តិ​នៃ​កម្ពុជា

BY
Khmernote Media
August 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការតែងតាំងអគ្គទេសាភិបាលថ្មីរបស់ធនាគារជាតិនៃកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែល​ទាមទារនូវការ​ជ្រើ​​សរើ​ស​យ៉ា​ង​ហ្មត់ចត់ ដោយសារភារកិច្ចនេះត្រូវ​កា​រ​ឥស្សរជន​ឆ្នើ​ម​ដែ​ល​មា​ន​ចំ​ណេះ​​ដឹ​ងជ្រៅ​ជ្រះ​​ ​​​ព្រមទាំងមានប​ទ​ពិ​សោ​ធ​ន៍ និងស្នាដៃ​កា​រ​ងា​រលេចធ្លោ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ន​រោ​ត្តម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកជំទាវបណ្ឌិត ជា សិរី ជាអគ្គ​ទេ​សា​ភិ​​បា​ល​ធនា​​គា​រជាតិនៃកម្ពុជា។ ការតែងតាំង​នេះ កំពុងបង្ហាញពីការរីកចម្រើនកាន់តែប្រសើរផ្នែកធនធានមនុស្សរបស់កម្ពុជា ទៅកាន់ពិភពលោក ដែល​មា​នស្រ្តី​​ឆ្នើម​និងមា​ន​ស​មត្ថភាពខ្ពស់កាន់តំណែងជាអ្នកដឹកនាំធនាគារកណ្តាល របស់ប្រទេស ដែ​លភា​គ​ច្រើ​ន​​នៃ​អ្នក​កា​ន់តំណែងនេះ​គឺជាបុរស។

របាយការណ៍របស់មូល​​​និធិ​រូ​បិ​យ​វ​ត្ថុ​អ​ន្ត​រ​ជា​តិ ​(I​M​F​) បង្ហាញថា ក្នុង​ចំ​ណោម​​ប្រទេ​​សជា​ស​មា​ជិ​ករបស់ IMF​​ ស​​រុប​ ​១​៩​០​ប្រ​ទេ​ស ​ មា​ន​អ្ន​ក​ដឹ​កនាំ​ជា​ស្រ្តី​ត្រឹមតែ​ ​២​៦រូប​ប៉ុ​ណ្ណោះ​ដែ​ល​កាន់​តួ​នា​ទី​ជា​រ​ដ្ឋ​មន្រ្តី​ហិ​រ​ញ្ញ​វ​ត្ថុ ​និ​ង​មា​នតែ​ ១​៧​រូប​ប៉ុ​ណ្ណោះ​ដែ​ល​កាន់​តួ​នាទី​ជា​អ​គ្គ​ទេ​សាភិ​បា​ល​ធ​នា​គារ​ក​ណ្តា​ល។ តួលេខនេះ​មា​ន​ន័​យថា​មា​ន​អ្ន​ក​ដឹក​នាំ​ជា​ស្រ្តី​តែ ​១​១​,៣​% ​ប៉ុ​ណ្ណោះ​ដែ​ល​កា​ន់​តួនា​ទីជាអ្នក​ដឹកនាំ​នៅស្ថាប័នគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ទាំងពីរគឺជាអគ្គទេសាភិបាល​ធ​នាគា​រ​ក​ណ្តាល​ ​និ​ង​ជារ​ដ្ឋ​មន្រ្តី​ហិ​រញ្ញវ​ត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី គឺជាឥស្សរជនដែលស័ក្តិសមបំ​ផុ​ត​ស​ម្រា​ប់មុខ​តំ​ណែ​​ង​ជា​អគ្គ​ទេ​​សា​​​ភិ​​​បា​​លធ​នា​គា​រជា​តិ​នៃ​ក​ម្ពុ​ជា​ ​ដោ​យ​សា​រ​លោ​ក​ជំទា​វមានចំណេះដឹងជ្រៅជ្រះ និង​ច​ក្ខុវិ​ស័​យ​ច្បា​ស់​លា​ស់​វែងឆ្ងាយក្នុងការអនុវត្តការងារ ព្រមទាំង​បា​ន​ដឹ​ក​នាំប្រព័ន្ធធនាគារកម្ពុជាឱ្យ​ស​ម្រេ​ចបា​ន​ល​ទ្ធ​ផ​ល​ល្អ​ប្រ​សើ​រជា​ច្រើ​នលើឆាកអន្តរជាតិ។​

ទាក់ទងនឹងការសិក្សា បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​​​នូវែលសេឡង់និងចក្រភពអង់គ្លេស លោ​ក​ជំ​ទា​វ​​ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល​និស្សិត​ជាន់​ខ្ពស់​​​ជំនាន់ទី១​​នៅ​សា​លា​គោល​ន​យោ​បា​យ​សា​ធា​រ​ណៈ​លី​ក្វា​ន់​យូ​។ ក្រោយ​មក​ទៀត​​​លោ​កជំ​ទា​វ​​ទ​ទួ​ល​បា​ន​ស​ញ្ញា​ប​ត្រ​ប​ណ្ឌិ​ត​ផ្នែ​ក​សេ​ដ្ឋ​កិ​ច្ច​ ​(​P​h​D​)​ ពី​សា​ក​ល​វិ​ទ្យា​ល័​យ​ ​Ad​e​l​a​i​d​e​ នៃប្រ​ទេ​ស​អូ​ស្រ្តា​លី​។​ ក្រៅពីការសិក្សា លោ​ក​ជំ​ទាវ​មា​ន​បទ​ពិ​សោ​ធ​ន៍​កា​រ​ងា​រជា​​ង២​០​ឆ្នាំ​ក្នុ​ង​វិ​ស័​យ​ហិ​រ​ញ្ញ​វ​ត្ថុ​ ដោយ​បា​ន​ចា​ប់​​ផ្តើ​ម​កា​រ​ងា​រ​នៅ​ឆ្នាំ​ ​១​៩​៩​៩​ ​ជា​ម​ន្រ្តី​វ័​យ​ក្មេ​ង​ក្នុ​​ង ​ខុ​ទ្ទកា​ល័​យ​ទេ​សាភិ​បា​ល​ ​មុ​ន​នឹ​ង​ចូ​ល​រួ​មបំពេញការងារ​នៅ​នា​យ​ក​ដ្ឋា​ន​ត្រួ​ត​ពិ​និ​ត្យ។

ដោយ​សា​រ​លោ​ក​ជំ​ទា​វជាបញ្ញវ័ន្តដែលពោរពេញដោយចំណេះដឹង សមត្ថភាព និ​ង​កា​រ​យ​ក​ចិ​ត្ត​ទុ​ក​ដាក់​បំ​ពេ​ញ​​កា​រ​ងារ​ប្រ​ក​ប​ដោយ​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វខ្ពស់ លោក​ជំទា​វ​ត្រូ​វ​បា​ន​ប្រ​គ​ល់​ភារ​កិ​​ច្ចជា​​ប​ន្ត​បន្ទា​ប់​រ​ហូ​ត​​ត្រូ​វ​ទទួលបា​ន​តំណែងជា​អ​គ្គ​នា​យក​រ​ង​នៃ​អ​គ្គនា​យ​ក​ដ្ឋា​ន ត្រួតពិនិត្យ និងត្រូវបានផ្តល់សេ​ច​ក្តីទុ​ក​ចិ​ត្ត​​ឱ្យ​កា​ន់​មុ​ខ​តំ​ណែ​ង​ជា ​អ​គ្គ​នាយ​ក​ប​ច្ចេ​កទេ​ស​ ​​ដែ​លមា​ន​នា​យ​ក​ដ្ឋា​នចំនួន ៥​ នៅក្រោ​ម​ឱ​វា​ទ​​​រួ​ម​មា​ន​ជាអា​ទិ៍​៖​ ​១​/-​នា​យ​ក​ដ្ឋា​ន​ស្រា​វ​ជា្រ​វ​សេដ្ឋ​កិ​ច្ច​ ​និ​ង​ ស​ហ​ប្រតិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ ​២​/​-​នា​យក​ដ្ឋា​ន​គ្រ​ប់​គ្រង​កា​រ​ប្ដូ​រ​ប្រាក់​ ​៣​/-​នា​យ​ក​ដ្ឋាន​ប្រ​ព័​ន្ធ​ទូទា​ត់​ស​ងប្រា​ក់​​​ ​៤/-នាយកដ្ឋានសិ្ថតិ និង ៥/-នា​យ​ក​ដ្ឋា​ន​ប្រ​តិ​ប​ត្តិកា​​រ​ ​ចាប់តាំងពីឆ្នាំ២០១៣ មក។​

ជាមួយគ្នានេះ ក្រោ​ម​កា​រ​ដឹ​ក​នាំដ៏​ប៉ិ​ន​​ប្រស​​ប់​ ​និង​ឈ្លា​​សវៃ​​​រ​ប​ស់​លោ​ក​ជំ​ទា​វ​ ​ ​ហេ​ដ្ឋា​​​រ​ចនា​សម្ព័ន្ធប្រព័​ន្ធ​ទូ​ទា​ត់​ត្រូ​វ​បា​នធ្វើ​ទំ​នើ​បក​ម្ម​ ​ជា​ពិសេ​ស​​​កា​រ​ដា​ក់​ឱ្យប្រើ​ប្រា​ស់​នូវ​ប្រ​ព័​​​ន្ធ​​​ទូ​ទាត់​ដ៏​ទំ​នើ​ប​​ថ្មី​ ​“បា​គង​”​ ​ដែ​ល​​​​ប្រើ​ប្រា​ស់​​ប​ច្ចេ​ក​វិទ្យា​ប្លុ​ក​ឆេ​ន​​​​​​ ​បា​នជួ​យ​ស​ម្រួ​ល​​ដ​ល់​​កា​រ​ផ្ទេ​រ​ប្រាក់​ពី​ធ​នា​គា​រមួ​យ​ទៅ​ធ​នា​គា​រ​មួយ​ទៀ​ត​បា​ន​ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។ ក្នុងនាម​​ជា​អ្ន​ក​ផ្តួ​ច​ផ្តើ​ម​ប​ង្កើត​​ប្រព័​ន្ធ​បា​គ​ង​ ​លោ​ក​ជំ​ទា​វ​ ​ជា​ សិ​រី​ ​ត្រូ​វ​បាន​ស្ថា​ប័​ន​ ​C​o​i​n​D​e​s​k​ ​ដែល​ជា​ស្ថា​ប័ន​ព័​ត៌​មា​ន​ផ្នែក​ប​ច្ចេ​ក​វិទ្យា​ហិ​រ​ញ្ញ​វ​ត្ថុ​ដ៏ល្បី​លើ​ពិ​ភ​ព​លោ​ក​ចា​ត់​ថ្នា​ក់ លោ​ក​ជំ​ទា​វជាឥ​ស្ស​រជ​នឆ្នើមបំផុតប្រចាំឆ្នាំ ក្នុង​ចំណោ​ម​ឥ​ស្ស​រ​ជ​ន​ឆ្នើ​ម​មា​ន​ឥ​ទ្ធិ​ព​ល​បំ​ផុត​​ទាំ​ង​ ៥​០ លើពិភពលោកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លើសពីនេះ ប្រព័ន្ធទូទាត់បាគង ក៏បានឈ្នះពានរង្វាន់ពីស្ថាប័នព័ត៌មានសេដ្ឋកិច្ចដ៏ល្បីរបស់ជប៉ុន Nikkei Asia ស្តីពី ពានរង្វាន់​សេ​វា​ក​ម្ម​និងផលិតផលឆ្នើមប្រចាំឆ្នាំ២០២១។ លោ​ក​ជំ​ទា​វ​ប​ណ្ឌិ​​ត ​ក៏​​​​ជា​ប្រ​ធា​នក្រុ​​ម​ប្រឹក្សា​ភិ​​បាល​ ​នៃ​ក្រុ​ម​ហ៊ុ​ន​ ​ក្រេ​ឌីត​ ​ប្យូ​រ៉ូ​ ​(​ខេ​មបូ​ឌា​)​ ​ខូ ​អិ​ល​ធី​ឌី ​(​C​B​C​) ​ដែ​ល​ជា​ប្រ​ព័ន្ធ​ចែ​ក​រំ​លែ​កឥ​ណ​ទា​ន​ឯ​ក​ជ​ន​ដំបូ​ង​ ​និ​ង​តែ​មួ​យ​គ​ត់​ក្នុ​ងប្រ​ទេ​ស​ក​ម្ពុ​ជា​។​

​លោក​​ជំ​ទា​វ​​បាន​​ដើ​រ​តួ​នា​ទីឈា​​ន​មុ​ខ​គេ​ក្នុ​ង​ការ​ប​ង្កើ​​ត ​C​B​C​ ​នេះ​ឡើ​ង ​ដែ​ល​បា​ន​រួ​ម​ចំ​ណែ​ក​​ធ្វើ​ឱ្យ​​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​ទ​​ទួ​លបា​ន​ចំ​ណា​ត់​ថ្នា​ក់​ទី​៧​ ​ក្នុ​ង​ពិ​ភ​ព​​លោ​ក​ ចំ​ពោះ​ភា​ព​ងា​យ​ស្រួ​ល​ក្នុ​ង​កា​រ​ទ​ទួល​បា​ន​ឥ​ណ​ទាន​ ​យោ​ង​តាម​​​រ​បា​យ​កា​រ​ណ៍​ធ្វើ​អាជី​វ​ក​ម្ម​ឆ្នាំ​២​០១​៧​ ​រ​បស់​ធ​នា​គារ​ពិ​ភព​លោ​ក​។​

ទន្ទឹមនេះ លោក​ជំ​ទា​វ​បណ្ឌិត ក៏ជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ដែលជាបណ្តាញប្រមូលផ្តុំ​អ្នកសេដ្ឋកិច្ច និង​អ្ន​កជំ​នា​ញ​ឈា​​ន​មុ​ខគេក្នុងប្រទេសសម្រាប់ការពិភាក្សាអំពី​គោលនយោបាយ​តុមូល និងលើ​កកម្ពស់កា​រ​ប​ង្កើ​ត​គោ​លនយោបាយដោយផ្អែកលើភ័ស្តុតាង។ លោកជំទាវតែងដឹកនាំយ៉ាងសកម្ម ​ក្នុងការលើ​​ក​កម្ពស់​ការប្រើប្រាស់ប្រាក់រៀលតាមរយៈការពិភាក្សាដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ការស្រា​វ​ជ្រា​វ​និ​ង​អនុវត្តគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល។​លើសពីនេះ លោកជំទាវបណ្ឌិត ជា សិរី គឺជាឥស្សរជនខ្មែរដ៏លេចធ្លោមួយរូប​លើឆាក​អន្តរជាតិ ក្នុងវិ​ស័​យ​ហិ​រ​ញ្ញ​វ​ត្ថុ​និងនវានុវត្តន៍។

ជាក់ស្តែង លោកជំទាវបានចូលរួមក្នុងក្រុមវិនិច្ឆ័យ​នៅក្នុង​ G20 TechSpr​i​n​t​ ​I​n​i​tiative ដែលរៀបចំដោយ Saudi G20 Presidency និង BIS Innovation Hub ហើយថ្មីៗនេះ លោក​ជំ​ទា​វ ក៏ត្រូវបានអញ្ជើញដោយ The Asian Venture Philanthropy Network (AVPN) ឱ្យចូលជាស​មា​ជិ​​ក​ប​ណ្តា​ញ​នៃ​អ្ន​ក​ដឹ​ក​នាំ​ឈា​ន​មុ​ខ​គេក្នុ​ង​កា​រ​ជំ​រុ​ញ​កា​រ​ផ្លា​ស់​ប្តូ​រ​សំ​ខាន់​ៗ​​នៅ​ក្នុង​តំ​ប​ន់​។​ ​

ជា​​​ញឹ​ក​ញា​ប់ ​លោ​កជំ​ទា​វ​ប​ណ្ឌិ​ត​ ត្រូ​វ​បា​ន​អ​ញ្ជើញ​​ឱ្យ​ថ្លែ​ង​សុន្ទ​រ​ក​ថា​នៅក្នុ​ង​ស​ន្និ​សីទ​ជា​តិ​ ​និ​ងអ​ន្ត​រ​ជាតិ​​​ជា​​ច្រើ​ន​លើ​ប្រធា​ន​ប​ទ​ផ្សេ​ងៗ​ទា​ក់​ទង​នឹ​ង​ធ​នា​គា​រ​ក​ណ្តា​ល​ ​ការ​ត្រួ​ត​ពិ​និ​ត្យធ​នាគា​រ​ ​អា​ស៊ាន​ ​ហិ​រ​​​ញ្ញ​​វត្ថុ​ ​F​in​T​e​ch​ ​និ​ង​រូ​បិយ​ប័​ណ្ណ​ឌី​ជីថ​ល​ ​ហើ​យលោ​ក​ជំ​ទា​វ​ ​ក៏​ត្រូ​វ​បា​ន​​អ​ញ្ជើ​ញ​​​ឱ្យ​ធ្វើ​​ជា​​​វា​គ្មិ​ន​កិ​ត្តិយ​ស​នៅ​ក្នុង​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​​​អ​ន្ត​រ​ជា​តិ​ល្បីៗ​ជា​ច្រើន​ ​ដូ​ចជា ​C​N​N​ CNBC និង CGTN ជាដើម។

លោកជំទាវបណ្ឌិត ជា សិរី គឺ​ជាសមាជិកក្រុមប្រឹក្សាអន្តរជាតិនៃវិទ្យាស្ថាន Global Fintech និងជាទីប្រឹក្សានៃក្រុមប្រឹក្សាភិបាលបណ្តាញនវានុវត្តន៍ហិរញ្ញវត្ថុអាស៊ាន (AFIN) ផងដែរ។ ទន្ទឹមនេះ​ លោកជំទាវធ្លាប់ជាសមាជិកនៃអ្នកដឹកនាំសកលវ័យក្មេងប្រចាំឆ្នាំ២០១៩ របស់វេទិកា​សេដ្ឋ​កិ​ច្ច​​ពិ​ភ​ព​លោ​ក (WEF) ដែលជាវេទិកានៃអ្នកដឹកនាំសកលវ័យក្មេង។ មិនតែប៉ុណ្ណោះ​ លោកជំទាវ​បណ្ឌិត ជាសមាជិកនៃសម្ព័ន្ធអភិបាលកិច្ចរូបិយប័ណ្ណឌីជីថលរបស់ WEF​ និងជា​​គណៈ​ក​ម្មា​ធិ​កា​រ​ប្រឹ​ក្សា​នៃ​កា​រ​ទូ​ទា​ត់​ឌីជីថលសម្រាប់គម្រោងពាណិជ្ជកម្ម។

លោកជំទាវ​ គឺជា​ស្ត្រីដ៏រឹងមាំម្នាក់ដែលតស៊ូ​ក្នុង​កា​រ​ព​ង្រឹ​ង​សិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តី និងពង្រឹងបរិយាបន្ន​ហិរញ្ញវត្ថុ ហើ​យ​លោ​ក​ជំ​ទា​វ​ក៏​ជា​ស​មា​ជិ​ក​នៃ​​​គ​​ណៈ​ក​ម្មាធិការបរិយាបន្នហិរញ្ញវត្ថុជាន់ខ្ពស់របស់ស្រ្តី និងយេនឌ័រ (GWFIC) នៃ​ស​ហ​ព័​ន្ធ​ប​រិ​យា​ប​ន្ន​ហិ​រ​ញ្ញវ​ត្ថុ (AFI) ក្នុងអាណត្តិឆ្នាំ២០១៦-២០១៨។ ដោយ​​ទ​ទួ​ល​ស្គា​ល់​នូ​វ​គុ​ណ​វុ​ឌ្ឍិ​​ដ៏​ឆ្នើ​ម​ ​និ​​​ង​​​ស​ម​ត្ថ​ភា​ព​នៃការដឹកនាំប្រកបដោយទស្សនអនាគត សហព័ន្ធ AFI ក៏​បា​ន​ស្នើ​សុំ​និ​ង​ទ​ទួ​ល​បា​ន​កា​រ​យល់ព្រមក្នុងការតែងតាំងលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាភិបាល ស​ម្រា​ប់​អា​ណ​ត្តិ​ឆ្នាំ​២​០​២​៣​-​២​០​២​៥ផងដែរ។

ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការតែងតាំងលោកជំទាវបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានាពេលនេះ ហើយបានលើកឡើងថា​ការតែងតាំងនេះ ​បានឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់លោកជំទាវ​នាពេលកន្លងមក​ក្នុ​ង​ការ​លើ​កស្ទួយមុខមាត់វិស័យហិរញ្ញវត្ថុកម្ពុជាទៅក្នុងតំបន់និងលើឆាកអន្តរជាតិ ព្រ​ម​ទាំ​ង​ប​ង្ហា​ញ​ភា​ព​​​ជា​គំរូដល់ស្រ្តីផ្សេងទៀតពីការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ច។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានចាត់ទុកលោកជំទាវ ជា សិរី ជាមាតានៃធនាគារឌីជីថល និងជាអ្នកបង្កើតក្រមសីលធម៌សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈ​តួនាទី​ឈានមុខរបស់លោកជំទាវក្នុងការបង្កើតការិយាល័យឥណទានកម្ពុជា (CBC) និងប្រព័ន្ធទូទាត់បាគងដ៏ល្បីល្បាញ។

លោកបណ្ឌិតថ្លែងថា៖ “លោកជំទាវមានបទពិសោធន៍ពេញលេញ ចំណេះ​ដឹង​ជ្រៅ​ជ្រះ​និ​ង​ជំ​នា​ញ​​ដឹកនាំដ៏​ប៉ិ​ន​​ប្រស​​ប់ ដូច្នេះ​ហើ​យ​ការ​តែ​ង​តាំ​ង​លោ​ក​ជំ​ទា​វ​ជាអ​គ្គ​ទេ​សា​ភិ​បា​ល​នា​ពេ​ល​នេះ​គឺ​ជា​កា​រ​​ស​ម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត​ និងមានសារៈសំខាន់។ លោកជំទាវមានភាពឆ្លាតវៃ និងមានសមត្ថភាពលំដាប់អន្តរជាតិ ​ដែលកន្លងមកបានលើកកម្ពស់កិត្យានុភាព​ធនាគារជាតិ​នៃ​កម្ពុជា និងគ្រឹះស្ថានធនាគារនៅកម្ពុជាលើឆាកអន្តរជាតិយ៉ាងច្រើន។ ខ្ញុំជឿជាក់ថាលោកជំទាវនឹងបន្ត អភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត”។

សូមជម្រាបជូនថា សម្រាប់ការងារជួយសង្គម ក្រៅពីភាពជោគជ័យ​ក្នុងអាជីពការងារ លោកជំទាវបណ្ឌិត ជា សិរី គឺជា​សហស្ថាបនិក និងជាប្រធានមូលនិធិ​រក្សាកុមារ ដែលផ្តោតលើ​សុខុមាលភាពរបស់ កុមា​រ​ក្រី​ក្រ​នៅ​ក​ម្ពុ​ជា​ និង​លើកកម្ពស់ការយល់ដឹងអំពីពិការភាព​កាយសម្បទា​និងសតិបញ្ញា។ មូលនិធិ​រក្សា​កុមារ​ ​បាន​ផ្ដួចផ្ដើម​បង្កើត​ “ទិវា​ស្តាប់ឮ” ជាលើក​ដំបូង​នៅ​កម្ពុជា និង​បានផ្តោតសំខាន់លើការលើកកម្ពស់ ការយល់ដឹង​អំពី​សុខភាព​​ផ្លូវចិត្តក្នុងចំណោមនិស្សិត​សាកល​វិទ្យាល័យផងដែរ។

ក្នុងឆ្នាំ២០១៨ លោ​ក​ជំ​ទាវ​ប​ណ្ឌិ​ត ត្រូវបាន​ចាត់​ចូល​ក្នុងបញ្ជី​សប្បុរស​ជនដែលមានឥទ្ធិពល ២៥រូប នៅក្នុ​ង​អា​​ស៊ា​ន​​ដោ​យ Asia Philanthropy Circle។

ឆ្លៀតពេល​ទំនេរ​ក្រៅម៉ោងធ្វើការ លោ​ក​ជំ​ទា​វ​ក៏​បា​ន​ចំ​ណាយ​ពេ​ល​ក្នុ​ង​ការគូរគំនូរផងដែរ ដែលកន្លង​មករូបគំនូររបស់​លោកជំទាវ ទទួល​បា​ន​នូ​វ​កា​រ​គាំ​ទ្រ​រ​ហូ​ត​​ដ​ល់​​មា​ន​​ការបង្កើត​ពិព័រណ៍​គំនូរផ្ទាល់ខ្លួនចំនួន២​លើករួចមក​ហើយ ដើម្បីប្រមូលថវិកាសម្រា​ប់​មូ​ល​និ​ធិ​រ​​ក្សា​កុមារ ក៏ដូចជាអង្គការក្នុង​ស្រុកមួយចំនួនទៀត។ បន្ថែម​លើនេះ លោកជំទាវ ជាសមា​ជិ​ក​ក្រុ​ម​ប្រឹ​ក្សា​ភិបាល​​អង្គការ Smile Cambodia ដែលមា​ន​បេស​ក​ក​ម្មផ្ត​ល់​ឱ្យ​កុ​មា​រ​ដែ​ល​មាន​ប​បូ​រ​មា​ត់​ឆែ​ប​ ​និ​ង​ក្រអូមមាត់ឆែបនូវស្នាមញញឹមជាថ្មី តាមរយៈការផ្តល់​ការ​វះកាត់ដោយឥតគិតថ្លៃ ព្រ​ម​ទាំ​ង​គាំ​ទ្រ​យ៉ា​ង​សកម្មដល់បេសកកម្មរបស់មូលនិធិចក្ខុខ្មែរ តាម​រយៈ​ការដឹកនាំយុវ​ជ​នស្ម័​គ្រ​ចិ​ត្ត​ចូ​ល​រួមគាំទ្រ​​កម្មវិធីរបស់មូលនិធិនេះ ក្នុងការពិនិត្យនិងវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូន​អ្នក​ជំងឺ​ដោយ​ឥតគិតថ្លៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: