ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុបានស្រកចុះជាបណ្តើរៗហើយ

BY
Khmernote Media
August 3, 2023

ឮៀឲឥ០៩៨៧៦៥៤៣២១«ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅ ក្នុងខេត្តព្រះសីហនុ បានស្រកចុះជាបណ្តើរៗហើយអាជ្ញាធរខេត្តក៏បានប្រកាសបើកឲ្យប្រជាពលរដ្ឋធ្វើ ដំណើរឡើងវិញកាល់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នូវកំណាត់ផ្លូវជាតិលេខ៤ត្រង់ស្រុកកំពង់សិលា និងស្រុកព្រៃនប់ដែលទឹកបានស្រកចុះយ៉ាងឆាប់រហ័សផងដែរ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឲ្យដឹងថា កាលពីទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់បានធ្វើឲ្យជនលិចផ្លូវជាតិលេខ ៤ត្រង់ស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានដូចគ្នាចន្លោះពីគីឡូម៉ែត្រលេខ ១០៦ដល់គីឡូម៉ែត្រលេខ ១០៨ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តព្រះសីហនុក៏ផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។

លោកបានបន្តថា ប៉ុន្តែរហូតមក ដល់ថ្ងៃនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុមានស្ថានភាពល្អប្រសើរឡើងវិញហើយ ហើយអាជ្ញាធរក៏បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញតាំងពីថ្ងៃទី៣១ ខែកក្កដាមកម្ល៉េះ ដោយសារទឹកបានស្រកចុះវិញហើយមិនមានការប៉ះពាល់ដល់ការធ្វើដំណើរទៀតទេ។

“ស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុមានលក្ខណៈធូរស្បើយបានច្រើនគួរសមហើយទោះបីមិនទាន់មានការបើកថ្ងៃ ប៉ុន្តែស្ថានភាពព្យុះភ្លៀងនិងព្យុះខ្យល់ក៏បានធូរស្បើយបានច្រើនដែរ បើនិយាយអំពីជំនន់ទឹកភ្ញៀងដែលបានកើតឡើងនៅក្នុងស្រុកកំពង់សិលានិងស្រុកព្រៃនប់ បានធូរស្រាលហើយដែរ គឺរដ្ឋបាលខេត្តក៏បានបើកកំណាត់ផ្លូវជាតិលេខ៤ ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរវិញហើយតាំងពីថ្ងៃ៣១ ខែកក្កដាមកម្ល៉េះ”។

លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយសង្គ្រោះផ្សេងៗចាំជួយប្រជាពលរដ្ឋជានិច្ចនៅពេលដែលមានគ្រោះធម្មជាតិណាមួយកើតឡើងជាយថាហេតុទាំងផ្លូវទឹកនិងផ្លូវគោកធ្វើយ៉ាងណាផ្ដល់នូវទំនុកចិត្តនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះមិនមានការប៉ះពាល់ដល់ទ្រព្យ សម្បត្តិឬក៏អាយុជីវិតរបស់ប្រជា ពលរដ្ឋឡើយដោយសារវាជាជំនន់ទឹកភ្ញៀវរយៈពេលខ្លី៕

ប្រភព​៖ ក្រសួងពព័ត៌មាន

Share This Post: