ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃនេះសម្តេចថ្លែងសារក្នុងវេទិកាសាធារណៈលើកចុងក្រោយហើយ ក្នុងឋានៈជានាយករដ្ឋមន្ត្រី
BY Liny Chan
August 3, 2023
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះសម្តេចថ្លែងសារក្នុងវេទិកាសាធារណៈលើកចុងក្រោយហើយ ក្នុងឋានៈជានាយករដ្ឋមន្ត្រី បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៣៨ឆ្នាំ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។

សូមជម្រាបផងដែរថា កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ់ុន សែន បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ នៅក្នុងសេចក្ដីថ្លែងសារ សម្ដេចតេជា ហ៊ុន សែន បានប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕



អត្ថបទ៖ លីនី