ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបទីតាំងទទួលផលចោរកម្មខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

BY
Khmernote Media
August 3, 2023

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៦៖០០នាទី កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម ១កន្លែង ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់រួមមាន៖
១.ជនសង្ស័យឈ្មោះ ជ.វ ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ)។
២.ជនសង្ស័យឈ្មោះ ម.បស ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វត្ថុតាងដកហូតរួមមាន៖
១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន ៤គ្រឿង
២.ស្លាកលេខម៉ូតូចំនួន ៤១សន្លឹក
៣.សម្ភារបំបែកចេញពីគ្រឿងម៉ូតូមួយចំនួន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Share This Post: