សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមចោរប្លន់មួយសំបុកធំ«មេចោរ និងកូនចោរ»ចំនួន ១៦នាក់ និងដកហូតម៉ូតូ ៥គ្រឿង
- August 7, 2023
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចោរប្លន់មួយសំបុកធំមេចោរ-កូនចោរ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាន១៦នាក់(ស្រី២នាក់) ម៉ូតូ០៥គ្រឿង (ជនរងគ្រោះ០២គ្រឿង)។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៤៥នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីប្លន់ម៉ូតូ ប្រើអាវុធ (វែកឆាដែក)។ ជនរងគ្រោះឈ្មោះ ម៉ុក សុរិន នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង បានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំងឆ្ពោះមកផ្ទះ លុះមកដល់ផ្លូវជាតិលេខ៤ មានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀរហើយធាក់ឲ្យដួលរងរបួសដៃស្តាំ-ជង្គង់រួចយកម៉ូតូជិះគេចខ្លួនបាត់ (ម៉ូតូHONDA C125 ស៊េរី២០២០ ឡើង២០២៣ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1Q.2048 លេខតួ.ម៉ាស៊ីន5716642)។
ដោយបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ឈ្មោះ ឃឿន សុឃន់ ប្រុស១៧ឆ្នាំ ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រស់នៅផ្ទះជួលម្ដុំបុរីសឡា សង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ហូ សុខហេងរតនៈ ហៅទី ប្រុស១៦ឆ្នាំ ភូមិឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅផ្ទះជួលរួមគ្នា។ ដកហូតម៉ូតូScoopy.iស៊េរី២០១៧ពណ៌ស ស្លាកលេខព្រៃវែង1M.2719 ម៉ូតូធ្វើសកម្មភាព,វែកឆាដែកចំនួន ១។
យោងតាមការបញ្ជាក់ពីលោកឧ.ត្រី សម សាក់ ស្នងការរង ផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កំលាំងបានសហការជាមួយនគរបាលខណ្ឌសែនសុខ បន្តឃាត់បក្ខពួកសរុប៤នាក់ ឈ្មោះ ហៀង ហុង ប្រុស១៧ឆ្នាំ សង្កាត់.ខណ្ឌមានជ័យ, ឈ្មោះ ចិន វាសនា ប្រុស១៧ឆ្នាំ ខណ្ឌសែនសុខ,ឈ្មោះ ណុច បញ្ញា ហៅនីន ប្រុស១៧ឆ្នាំ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌសែនសុខ, ឈ្មោះកែវ ប៊ុនថាត់ ប្រុស១៧ឆ្នាំ ភូមិបឹងធំ ឃុំបែកចាន។
វត្ថុតាងដកហូត៖ ទូរស័ព្ទម៉ាកVivo, ម៉ូតូ០៣គ្រឿង (C125ស៊េរី២០២២ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1V.1986 (ម៉ូតូជនរងគ្រោះ), C125ស៊េរី២០១៩ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1M.3024 (ម៉ូតូជនរងគ្រោះ), C125ស៊េរី២០០៧ពណ៌ខ្មៅស្លាកលេខភ្នំពេញ1X.2622។ ជនសង្ស័យបានសារភាពថាបក្ខពួកខ្លួនបានធ្វើសកម្មភាពប្លន់ (កំពង់ស្ពឺ៤លើក, ខណ្ឌដង្កោ១លើក,រង្វង់មូលគួរស្រូវ១លើក)។
នគរបាលឈានទៅបន្ដឃាត់ខ្លួនឈ្មោះ បែត សៀវម៉ី ភេទស្រី អាយុ១៧ឆ្នាំ ភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោង ខេត្តតាកែវ, ឈ្មោះ ម៉ុន ឡេងអាន ហៅឡេង ភេទស្រី អាយុ១៧ឆ្នាំ, ឈ្មោះជិន សំណាង ប្រុស អាយុ១៨ឆ្នាំ,ឈ្មោះ ថាច់ វិន ប្រុស អាយុ១៣ឆ្នាំ(ជាប់ពាក់ព័ន្ធក្នុងបទល្មើសសមគំនិត)។
សមត្ថកិច្ចជំនាញបានបន្ដឈានទៅឃាត់ខ្លួនបានបក្ខពួកបន្ថែម ៦នាក់ផ្សេងទៀតដែលជួលផ្ទះនៅភូមិអូរបែកក្អម ឈ្មោះឆែម ចេត ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,ឈ្មោះធន់ ណារិទ្ធ ប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,ឈ្មោះជុន ណាវ៉ា ប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ ប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះរិទ្ធ សុវណ្ណារាជ ប្រុស អាយុ១៦ឆ្នាំ,ឈ្មោះគង់ សម្បត្តិ ហៅជ្រូក ប្រុស អាយុ១៦ឆ្នាំ។
ដកហូតម៉ូតូC125 ស៊េរី២០២៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1KF.5625 គ្មានកុងទ័រ គ្មានក្បាំង។ សមត្ថកិច្ចបានបន្ដសាកសួររកឃើញអំពីសកម្មភាពបន្ថែម នៃចម្លើយសារភាពក្រុមជនសង្ស័យដែលបានប្រព្រឹត្ដរួមមាន៖
-ប្លន់ម៉ូតូនៅក្រុងឧដុង្គម៉ែជ័យ ១លើក
-ប្លន់ម៉ូតូនៅស្រុកពញាឭ ១លើក
-នៅខណ្ឌព្រែកព្នៅ ១លើក
-នៅទំនប់កប់ស្រូវ ១លើក
-នៅវិមានឈ្នះឈ្នះ ១លើក និងនៅទីកន្លែងផ្សេងទៀត។
សរុបលទ្ធផលកិច្ចប្រតិបត្តិការទាំង២ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ក្នុងនោះមានស្រី ២នាក់ ព្រមទាំងដកហូតម៉ូតូ ៥គ្រឿង ម៉ូតូជនរងគ្រោះ២គ្រឿង ,កាំបិតបុ័ងតោ១, វែកឆាដែក១។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕














- Share This Post:






