ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ចូលគាស់ផ្ទះលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

BY
Khmernote Media
August 8, 2023

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់​ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង ២០នាទី លោកអធិការនគរបាលស្រុកសំរោងទងដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំបូរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។

១-ឈ្មោះ ម៉ៃ មី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ យឹម សាវិន ហៅបឿ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិពោធិប្រេង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ឆាយ វិបុល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ។

ដោយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៥០នាទី កម្លាំងប៉ុស្តិ៍សំបូរបានធ្វើការល្បាតផ្លូវខាងជើងវត្តអង្គខ្មៅបានឃាត់ម៉ូតូ១គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍ ហើយរាយការណ៍ជូនលោកស្នងការរងទទួលផែនព្រហ្មទណ្ឌទើបដឹងថាម៉ូតូខាងលើពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូកាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រតិបត្តិការខាងលើដកហូតវត្ថុតាង៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ផ្លាកលេខជនសង្ស័យបានដោះកប់ដីក្រោយផ្ទះ (កំពង់ស្ពឺ1Q-6105)។

ករណីនេះជំនាញព្រហ្មទណ្ឌស្រុកសំរោងទងកំពុងធ្វើការសាកសួរនិងប្រគល់ជូននគរបាលស្រុកភ្នំស្រួចចាត់ការបន្ត ៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង

Share This Post: