ទីក្រុងហាណូយសម្រួលចរាចរសម្រាប់ការប្រជុំថ្ងៃស្អែក និងត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញថា ហាណូយជា «ទីក្រុងសន្តិភាព»
ក្រុងហាណូយបានដកចេញស្តុបទាំងអស់នៅក្នុងទីក្រុង ដើម្បីរៀបចំចរាចរសម្រាប់កិច្ចប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉ខាងជើងលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃ ទី២៨ ខែកុម្ភៈ។
ទីក្រុងហាណូយបានឱ្យថា ពួកគេមានមោទនភាព និងមានកិត្តិយសណាស់ ដែលបានរៀបចំពិធីនេះ។ វាត្រូវបានគេនិយាយផងដែរថា ជាឱកាសល្អសម្រាប់វៀតណាម និងទីក្រុងហាណូយ ដើម្បីលើកកម្ពស់សម្រស់វប្បធម៌ និងប្រជាជន ក៏ដូចជារូបភាពនៃ «ទីក្រុងសន្តិភាព» ទៅកាន់ចំណោមមិត្តភក្តិអន្តរជាតិ។
នៅ ឆ្នាំ១៩៩៩ ទីក្រុងហាណូយ គឺជាទីក្រុង ១ ក្នុងចំណោម ទីក្រុងទាំង៥ នៃទ្វីបទាំង ៥ ដែលត្រូវបានផ្តល់ពានរង្វាន់ «ក្រុងសន្តិភាព» ដោយអង្គការយូណេស្កូ (UNESCO) ដែលជាការទទួលស្គាល់ការរួមចំណែកចំពោះការតស៊ូដើម្បីសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ ដែលឆ្លើយតបនឹងបទដ្ឋានសមភាពរបស់អង្គការនៅក្នុងសហគមន៍ ការស្ថាបនាទីក្រុង បរិយាកាសការរស់នៅវប្បធម៌ និងការលើកកម្ពស់ការអប់រំ និងការថែទាំមនុស្សជំនាន់ក្រោយ៕






អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider