ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ណែនាំពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ

    BY Khmernote Media August 9, 2023
    គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ណែនាំពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានដាក់ចេញផែនការណែនាំស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

    នៅក្នុងឆ្នាំ២០២៣នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមាន បណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

    ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានមហោឡារិក អធិកអធម ស្របទៅតាមប្រពៃណីជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ៖

    ប្រភព៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay