ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងយុត្តិធម៌ជ្រើសរើសមន្រ្តីផ្នែកច្បាប់ដែលជាមន្រ្តីជាប់កិច្ចសន្យាចំនួន ៣០នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហានេះ

    BY Khmernote Media August 10, 2023
    ឱកាសល្អ! ក្រសួងយុត្តិធម៌ជ្រើសរើសមន្រ្តីផ្នែកច្បាប់ដែលជាមន្រ្តីជាប់កិច្ចសន្យាចំនួន ៣០នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហានេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីផ្នែកច្បាប់ដែលជាមន្រ្តីជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារនៅទីស្តីការក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣។

    ក្រសួងយុត្តិធម៌ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងយុត្តិធម៌ត្រូវការ ជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០នាក់ មកប្រើការងារនៅទីស្តីការក្រសួង យុត្តិធម៌ តាមលក្ខខណ្ឌដូចខាងក្រោម៖

    ក.លក្ខខណ្ឌនៃការជ្រើសរើស
    -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ
    -បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ
    -ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។ កាលបរិច្ឆេទនៃការ ប្រឡងនឹងត្រូវជូនដំណឹងនៅពេលក្រោយ។

    ខ.ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារ
    -បេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាង ក្រោមនៃលិខិត
    -សូមបេក្ខជនយកពាក្យស្នើសុំមកដាក់នៅនាយកដ្ឋានកិច្ចការបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន នៅទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាននៅលើមហាវិធីសម្ដេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០ នាទី ៕

    ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice

    Share This Post:
    MPO4D jitutoto mpo4d Mpoplay