ព័ត៌មានជាតិ

ក្រសួងអប់រំ ផ្លាស់ប្ដូរពេលនៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ ជំនាន់ទី៣១

BY
Khmernote Media
August 10, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី ស្ដីពីការផ្លាស់ប្ដូរពេល នៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣។

ក្រសួងអប់រំ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យ និងមានបំណងដាក់ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖

កាលបរិច្ឆេទប្រឡង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រូវបានផ្លាស់ប្ដូរមក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វិញ។

ចំពោះកាលបរិច្ឆេទនៃការឈប់ទទួលពាក្យចុះឈ្មោះប្រឡង៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី។

មណ្ឌលប្រឡង៖
* មណ្ឌលប្រឡងវិញ្ញាសាសរសេរ៖ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក
* មណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា៖ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

បញ្ជាក់៖ ចាប់ពីប្រកាសលទ្ធផលជាប់ជាស្ថាពរ បេក្ខជនត្រូវមកដាក់ពាក្យសុំចូលរៀននៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា រហូតដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី ចំពោះកាលបរិច្ឆេទចូលរៀន ​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕

ប្រភព៖ MoEYS Cambodia

Share This Post: