ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថាមានប្រជាពលរដ្ឋចំនួន ៤នាក់ហើយ ដែលហូបសត្វកំភេមខ្មោច បណ្តាលឱ្យបាត់បង់ជីវិត

    BY Khmernote Media August 11, 2023
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថាមានប្រជាពលរដ្ឋចំនួន ៤នាក់ហើយ ដែលហូបសត្វកំភេមខ្មោច បណ្តាលឱ្យបាត់បង់ជីវិត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា ប្រជាពលរដ្ឋបានបាត់បង់ជីវិតចំនួន ៤នាក់ហើយ នៅក្នុងខេត្តឧត្តមានជ័យនិងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងទៀតថា ក្រោយបរិភោគសត្វកំភេមខ្មោច នឹងបង្កឱ្យ ពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោម និងបង្កឱ្យបាត់បង់ជីវិតបាន។ សូមបងប្អូនកុំបរិភោគសត្វល្អិត រុក្ខជាតិ ដែលមិនស្គាល់ មិនដឹង។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay