រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤ ដោយឈប់បាន២២ថ្ងៃ
- August 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេលសរុប ២២ថ្ងៃ។

ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ សរុបមានរយៈពេល២២ថ្ងៃ តាមប្រតិទិន ដូចខាងក្រោម៖
– ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័កសម្រាក០៤ថ្ងៃ
– ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០១-០២-០៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ
– ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤-១៥-១៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក០៣ថ្ងៃ ៕


- Share This Post:






