គ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ
- August 12, 2023
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ JEOLLABUK-DO ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ។

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសិរីសោភ័ណ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និង សាធារណៈជន ក្នុងក្រុងសិរីសោភ័ណឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps, Jeollabuk-do នៃអង្គការ ហា ឆាន់ ខាំ ចំនួន ៣០នាក់ដែលមកពីសាធារណៈរដ្ឋ កូរ៉េ ខាងត្បូង នឹងមកធ្វើការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ និង កូនក្មេង ដោយមានឯកទេស ខាងព្យាបាលដូចជា៖ ជំងឺបេះដូង, ជំងឺក្រពះ, ជំងឺមាត់-ធ្មេញ, ជំងឺភ្នែក, ជំងឺសន្លាក់, ជំងឺរោគស្ត្រី និង ចាក់ម្ជុលវិទ្យាសាស្ត្រ ។
តាមទីតាំងនិងពេលវេលាដូចតទៅ៖
១.នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណអង្គការ ហា ឆាន់ ខាំ ដែលស្ថិតក្នុងភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
២.នៅថ្ងៃទី១២ ដល់ ១៣ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដែលស្ថិតនៅភូមិ ១ សង្កាត់ ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
- Share This Post:






