ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម សម្រេចដកហូត និងបំផ្លាញចោលត្រីដែលស៊ីសាច់ជាអាហារ «ពីរ៉ាន់ញ៉ា» និងហាមឃាត់ការនាំចូល

    BY Khmernote Media August 14, 2023
    ក្រសួងកសិកម្ម សម្រេចដកហូត និងបំផ្លាញចោលត្រីដែលស៊ីសាច់ជាអាហារ «ពីរ៉ាន់ញ៉ា» និងហាមឃាត់ការនាំចូល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការនាំចូល និងលក់ចែកចាយត្រីប្រភេទ «ពីរ៉ាន់ញ៉ា» ។

    ក្រសួងកសិកម្ម បានឱ្យដឹងថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្ល៉េះ។ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលតីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរចំពោះរដ្ឋបាលជលផល ដែលបានចាត់វិធានការទាន់ពេលវេលា និងសូមអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។

    ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។ លេខទំនាក់ទំនងសមត្ថកិច្ចជំនាញជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay