ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំប្រព័ន្ធ Hot-Line ថ្មី ដើម្បីសម្រួលដល់ការផ្ដល់ព័ត៌មាន និងសំណូមពរផ្សេងៗ

    BY Khmernote Media August 14, 2023
    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំប្រព័ន្ធ Hot-Line ថ្មី ដើម្បីសម្រួលដល់ការផ្ដល់ព័ត៌មាន និងសំណូមពរផ្សេងៗ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីប្រព័ន្ធទំនាក់ទំនង Hot-Line ថ្មីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីជួយសម្រួល ដល់ការផ្ដល់-ទទួលព័ត៌មាន និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានរៀបចំប្រព័ន្ធHot-Lineថ្មី ដែលមានមធ្យោបាយទំនាក់ទំនងដូចខាងក្រោម៖

    ទី១៖ លេខទូរស័ព្ទ HotLine៖ 068 38 66 99 (ប្រព័ន្ធ Metfone), 078 38 66 99 (ប្រព័ន្ធ Cellcard), 087 38 66 99 (ប្រព័ន្ធ Smart)
    ទី២៖ គេហទំព័រ៖ www.immigration.gov.kh
    ទី៣៖ Facebook Page៖ www.facebook.com/GDIOfficial
    ទី៤៖ E-mail៖ hotline@immigration.gov.kh។

    អាស្រ័យហេតុនេះ ប្រសិនបើស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជន មានបំណងចង់សាកសួរព័ត៌មាន ឬមានសំណូមពរផ្សេងៗពាក់ព័ន្ធនឹងកិច្ចការអន្តប្រវេសន៍ សូមមេត្តាធ្វើការទំនាក់ទំនងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈប្រព័ន្ធHot-Lineថ្មី ខាង លើនេះ ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

    Share This Post:
    MPO4D jitutoto mpo4d Mpoplay