ព័ត៌មានជាតិ

ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២២ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុង អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

BY
Khmernote Media
August 15, 2023

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគ ខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: