ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកស្គាល់រថភ្លើងបាញ់មិនធ្លុះផ្ទាល់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើងទាំងអស់គ្នា

    BY autoadmin February 26, 2019
    តោះ! មកស្គាល់រថភ្លើងបាញ់មិនធ្លុះផ្ទាល់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើងទាំងអស់គ្នា

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បច្ចុប្បន្នគឺបានមកដល់ប្រទេសវៀតណាមហើយ សម្រាប់កិច្ចប្រជុំកំពូលលើក ទី២ រយៈពេល ២ថ្ងៃ រវាងលោកផ្ទាល់ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងប្រារព្ធនៅថ្ងៃ ទី២៧ និង ទី២៨ ខែកុម្ភៈ ស្អែកនេះ នៅរដ្ឋធានីហាណូយរបស់វៀតណាម។

    ជំនួសឱ្យការជិះយន្តហោះ គាត់បានជ្រើសរើសយកការជិះរថភ្លើងផ្ទាល់ខ្លួន ពីទីក្រុងព្យុងយ៉ាងទៅកាន់រដ្ឋធានីហាណូយ ដែលត្រូវឆ្លងកាត់ភាគខាងកើត និងភាគខាងត្បូងប្រទេសចិនមានប្រវែងប្រហែល ២,០០០ម៉ាយ និងចំណាយពេលយ៉ាងហោចណាស់បីថ្ងៃកន្លះ។ ពុំមានរបាយការណ៍លំអិតអំពីលក្ខណៈពិសេសរបស់រថភ្លើងនេះទេ ប៉ុន្តែអ្វីដែលយើងអាចដឹងគឺ វាមាន ២១ ទូរថភ្លើង ពណ៌បៃតងជាមួយខ្សែឆូតតូចពណ៌លឿង។

    ចំណែកផ្នែកខាងក្នុងវិញគឺមានកន្លែងដាក់ស្រា កុំព្យូទ័រ (ម៉ាក Apple) កៅអីស្បែក ហើយរថភ្លើងនេះគឺបាញ់មិនធ្លុះនោះទេ។ នៅពេលគាត់ចេញពីមាតុភូមិ គាត់បានឈប់សម្រាកនៅប្រទេសចិន បន្ទាប់មកគាត់ត្រូវបានជូនដំណើរបន្តដោយព្រំក្រហម និងមានអមដោយក្រុមមន្ត្រីយ៉ាងច្រើនកុះករ៕

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: