ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណស្តេចប្រដាល់ល្បីប្រចាំប្រទេស​មី​យ៉ា​ន់​​ម៉ា Dave Leduc ចំពោះ​ទឹ​ក​​ចិត្ត​​ស្រឡា​​​ញ់​ប្រ​ទេ​ស​ក​ម្ពុជា និងក្បាច់គុនបុរាណខ្មែរ

BY
Khmernote Media
August 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​​​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការ​អរគុណ ចំពោះអ្នកប្រដា​ល់​​ល្បី​ល្បា​​ញ​​​ប្រចាំ​ប្រ​ទេ​ស​​មី​យ៉ា​ន់​​ម៉ា ចំ​ពោះ​ទឹ​ក​​ចិត្ត​ស្រឡា​ញ់​ប្រ​ទេ​ស​ក​ម្ពុជា និងក្បា​ច់គុ​នបុ​រា​ណ​​ខ្មែ​រ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កិត្តិ​ទេ​សា​ភិ​បា​ល​ប​ណ្ឌិ​ត ហ៊ុន ម៉ា​​​ណែ​ត បានសរសេរថា «សួស្ដីលោក Dave Leduc ! សូម​អរ​គុណលោ​កចំ​ពោះទឹ​កចិ​ត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូ​នព​រលោ​កទ​ទួល​បា​ន​ជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។

ការបញ្ចេញសារថ្លែងនូវការអរគុណរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​​​ណែ​ត ធ្វើឡើងបន្ទាប់ពី លោក Dave Leduc បានបង្ហោះហ្វេសប៊ុកដោយមានខ្លឹមសារ​ទាំង​ស្រុ​ងថា៖ «ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​​ប្រ​ទេស​កម្ពុជា​?? នៅចុង​ឆ្នាំ​នេះ ខ្ញុំ​មកលេងប្រទេសកម្ពុជា​​ដ៏​ស្រស់​ស្អាត​ ​ហើយត្រូវ​ទៅ​ប្រ​កួ​ត​​​ក្រោ​ម​គុន​ខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និង​អា​ស៊ី​អាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន ៥៤លា​ន​នា​ក់ ប្រទេសកម្ពុជាមាន ១៦លាននាក់ ហើយប្រទេសទាំងពីរនឹងលើ​កទឹ​ក​ចិត្ត​ពួក​យើ​ង​ដើ​ម្បី​អ​ប​​អរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រ​ព័ន្ធផ្ស​ព្វ​ផ្សា​យ​​ទូទាំ​ងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រ​យុទ្ធ​ចូ​ល​និ​វ​ត្ត​ន៍​របស់ខ្ញុំ។

តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះ​ពិត​ជា​ម​ហា​កិ​ត្តិ​យសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រ​សិន​បើ​ឯ​ក​ឧ​ត្ដ​ម​មា​នវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះ​បីជាខ្ញុំជាជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់​និង​គោរព​កម្ពុជាផង​ដែរ ហេតុ​នេះ​ហើយ​បា​​ន​ជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពីប្រវត្តិ​សាស្ត្រពិត… ខ្ញុំ​ចង់​ចាប់​ដៃ​​ឯក​ឧ​ត្ដ​​​ម​បណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ ? សូ​ម​​ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: