ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហស្ថាបនិក Alibaba លោក Jack Ma៖ « ខ្សែភាពយន្តគួរត្រូវបានផលិតឡើងដោយចំណង់ចំណូលចិត្ត»

    BY autoadmin February 26, 2019
    សហស្ថាបនិក Alibaba លោក Jack Ma៖ « ខ្សែភាពយន្តគួរត្រូវបានផលិតឡើងដោយចំណង់ចំណូលចិត្ត»

    ជាមួយនឹងភាពយន្ដ Green Book ដែលបានឈ្នះពានរង្វាន់ «ខ្សែភាពយន្ដដ៏ល្អបំផុត» នៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការលើក ទី៩១ និងតាំងនាមជាសហផលិតករ Alibaba Pictures Group ដែលជាក្រុមហ៊ុនខ្សែភាពយន្តអ៊ិនធឺណិតដំបូងគេបង្អស់ ដែលបានសហការផលិតខ្សែភាពយន្ត និងឈ្នះពានរង្វាន់ Oscars លោក Jack Ma បានមានប្រសាសន៍ថា ខ្សែភាពយន្តគួរត្រូវបានផលិតឡើងដោយចំណង់ចំណូលចិត្ត» ។

    លោក Jack Ma ប្រធានក្រុមហ៊ុន Alibaba Group បាននិយាយថា ខ្សែភាពយន្តល្អមិនចាំបាច់ចំណាយច្រើននោះទេ ហើយក៏មិនមែនជារឿងរ៉ាវវឹកវររបស់ផែនដីនោះដែរ។ បើយោងតាមប្រភព chinadaily បានឱ្យដឹងថា លោក Ma បានមើលរឿង Green Book នេះជាមួយនឹងមិត្តភក្តិរបស់គាត់មួយចំនួនដូចជា ស្ថាបនិកក្រុមហ៊ុន Lenovo លោក Liu Chuanzhi, ប្រធានស្ទូឌីយោចិន BONA លោក Yu Dong នៅក្នុងរោងភាពយន្តទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ មុនពេលដែលរឿងនេះត្រូវបានផ្សព្វផ្សាយក្នុងប្រទេសចិនជាផ្លូវការនៅថ្ងៃ ទី១ ខែមិនា។

    គាត់បាននិយាយថា ខ្សែភាពយន្តល្អគឺជាខ្សែភាពយន្តមួយដែលបង្កើតឡើងដោយចំណង់ចំណូលចិត្ត និងអាចនាំមកនូវភាពជាវិជ្ជមានដល់សង្គម។ លោកបន្តថា លោកបានមើលខ្សែភាពយន្តដែលមានមូលដ្ឋានលើរឿងរ៉ាវពិតក្នុងសម័យវិយោគកម្ម ៣ដង ហើយតាមទស្សនៈរបស់លោក ខ្សែភាពយន្តចិនពិតជានៅមិនឆ្ងាយពីពានរង្វាន់អូស្ការនោះទេ។

    ហើយបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន Alibaba Pictures បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគលើ Green Book នៅក្នុងខែកក្កដា ដោយសារសាច់រឿងដ៏កក់ក្តៅ គុណតម្លៃវិជ្ជមាន និងការនិទានកថា ដែលវាបានទាក់ចិត្តដល់ Alibaba Pictures៕

    អត្ថបទ៖ លីដា
    ប្រភព៖ chinadaily

    Share This Post: