អន្តរជាតិ
បុរសម្នាក់ស្រវឹងក្លាហាន ហ៊ានដើរលើខ្សែកាបរំដោះរាប់ម៉ោងទម្រាំរួច
BY autoadmin
February 27, 2019
ការស្រវឹងរបស់មនុស្សគឺខុសគ្នា អ្នកខ្លះស្រវឹងគេង ខ្លះស្រវឹងស្លូត ខ្លះទៀតក៏ក្លាហានជ្រុល។ ជាក់ស្តែងកាលពីថ្ងៃពុធកន្លងទៅនេះ អ្នកដំណើរឆ្លងកាត់តំបន់ Fujian របស់ទីក្រុង Quanzhou មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញបុរសម្នាក់ដើរលើខ្សែកាបមានកម្ពស់ ១០ម៉ែត្រ ពីដី។
ពួកគេបានរាយការណ៍ទៅក្រុមសង្គ្រោះ ហើយក្រុមសង្គ្រោះចំណាយពេល ៣ម៉ោង ទម្រាំរដោះបុរសស្រវឹងនោះបាន។ យ៉ាងណាក៏ដោយគាត់មិនមែនជាមនុស្សដំបូងនៅក្នុងប្រទេសចិន ដែលព្យាយាមដើរលើខ្សែកាបដែលមានវ៉ុលខ្ពស់ៗដូច្នេះទេ។ មានករណីជាច្រើនផ្សេងទៀត ដូច្នេះសូមអ្នកទាំងអស់គ្នាស្រវឹងដោយការទទួលខុសត្រូវ៕
អត្ថបទ៖ លីដា
ប្រភព៖ shanghai