ក្រុមអ្នកបើកបរម៉ូតូកង់បី ៤នាក់ ដែលបើកបង្ហោះនៅតាមទីសាធារណៈ ក្នុងក្រុងព្រះសីហនុ ត្រូវបាននគរបាលឃាត់ខ្លួនហើយ
- August 21, 2023
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ អធិការនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមអ្នកបើកបរម៉ូតូកង់បី(ឥណ្ឌា)ចំនួន ៤នាក់ ដែលបើកបង្ហោះកង់បីនៅតាមទីសាធារណៈ យ៉ាងអនាធិបតេយ្យ ក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ។

បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា នគរបាលនឹងឃាត់ខ្លួន ៤៨ម៉ោង ដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងមានអ្នកធានា មុននឹងអនុញ្ញាតឲ្យអ្នកទាំង៤ ត្រឡប់ទៅប្រកបអាជីកម្មវិញ៕





ប្រភព៖ លោក Huy Bunleng News
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






