ក្រសួងអប់រំ ប្រកាសជ្រើសរើសអធិការអប់រំ ជំនាន់ទី៨ ចំនួន ១០០នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែវិច្ឆិកា
- August 21, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ស្ដីពីការប្រឡងជ្រើសរើសអធិការអប់រំ ជំនាន់ទី៨ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រសួងអប់រំ នឹងរៀបចំប្រឡងជ្រើសរើស និងបណ្តុះបណ្តាលអធិការអប់រំចំនួន១០០នាក់ តាមប្រព័ន្ធបណ្ដុះបណ្តាលរយៈពេល ០១ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ។
I. លក្ខណៈវិនិច្ឆ័យបេក្ខជន បុគ្គលិកអប់រំទាំងពីរភេទដែល៖
១. កំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
២. មានឋានន្តរស័កិ្តគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់ទី៤ ឡើងទៅ (ក២.៤)
៣. មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។
II. ការប្រឡងជ្រើសរើស
១. កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង៖ ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី
២. សម័យប្រឡង៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងអប់រំ ដូចខាងក្រោម៖




ប្រភព៖ MoEYS Cambodia
- Share This Post:






