ស្លាប់ម្នាក់ សង្គ្រោះបាន ១៣នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ដោយការបាក់អណ្តូងរ៉ែខុសច្បាប់មួយនៅឥណ្ឌូណេស៊ី
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថា ក្រុមជួយសង្គ្រោះបានកំពុងស្វែងរកអ្នកនៅរស់ បន្ទាប់ពីមនុស្សជាង ៦០នាក់ ត្រូវបានគេសង្ស័យថា បានកប់ទៅជាមួយការបាក់ដីនៃអណ្តូងរ៉ែខុសច្បាប់មួយ នៅលើកោះ Sulawesi ។
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ១៣នាក់ ត្រូវបានជួយសង្គ្រោះ នៅម៉ោង ៥ព្រឹក ថ្ងៃពុធ បន្ទាប់ពីការបាក់រលំអណ្តូងរ៉ែកាលពីល្ងាចម្សិលមិញ ក្នុងតំបន់ Bolaang Mongondow នៃខេត្ត Sulawesi ភាគខាងជើង។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយបានថ្លែងថា៖ «នៅពេលមនុស្សរាប់សិបនាក់បានកំពុងជីករុករករ៉ែមាសនៅទីនោះ ស្រាប់តែធ្នឹម និងបន្ទះជំនួយ ដែលពួកគេប្រើបានបែកបាក់ដោយសារដីមិនមានស្ថិរភាព និងកន្លែងជីកដដែលៗច្រើន»។
Evakuasi puluhan orang penambang emas tanpa ijin yang tertimbun longsor terus dilakukan oleh tim SAR gabungan di areal PETI Desa Bakan Kec Lolayan Kab Bolaang Mongondow Sulut. Data sementara: 1 orang tewas, 13 orang luka, dan puluhan orang masih tertimbun. pic.twitter.com/lH3aZFBBty
— Sutopo Purwo Nugroho (@Sutopo_PN) February 26, 2019
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia