ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកបន្លំគណនីហ្វេសប៊ុក និង Tik Tok របស់សម្ដេច សូមបញ្ឈប់ជាបន្ទាន់ បើមិនចង់ឱ្យសម្ដេចចាត់វិធានការផ្លូវច្បាប់

    BY Liny Chan August 22, 2023
    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកបន្លំគណនីហ្វេសប៊ុក និង Tik Tok របស់សម្ដេច សូមបញ្ឈប់ជាបន្ទាន់ បើមិនចង់ឱ្យសម្ដេចចាត់វិធានការផ្លូវច្បាប់

    សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើជាថ្មីម្ដងទៀតចំពោះអ្នកដែលបានក្លែងបន្លំគណនីហ្វេសប៊ុក ក៏ដូចជាគណនី Tik Tok របស់សម្ដេច សូមបញ្ឈប់ជាបន្ទាន់ បើមិនចង់ឱ្យសម្ដេចចាត់វិធានការផ្លូវច្បាប់។

    ការស្នើសុំរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយមានអ្នកលេងបណ្តាញសង្គម Facebook បានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេច ខមិនទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ ខ្ញុំបញ្ជាក់ជូនអ្នកក្លែងបន្លំហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន អ្នកបន្លំ TikTok ខ្ញុំទាំងប៉ុន្មាន សូមបញ្ឈប់ជាបន្ទាន់។ កុំឱ្យខ្ញុំប្រើវិធានការផ្លូវច្បាប់ ព្រោះយប់មិញនេះ ខ្ញុំបើកមើល ឃើញមានអ្នកប្រើឈ្មោះខ្ញុំ ជាផេកខ្ញុំចូលទៅខមិនអ្នកនេះ ខមិនអ្នកនោះ។ សូមស្នើឱ្យក្រសួងមហាផ្ទៃ ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការស្រាវជ្រាវ ហើយខ្ញុំស្នើឱ្យលុបជាបន្ទាន់ការប្រើឈ្មោះខ្ញុំ»៕

    អត្ថបទ៖ លីនី

    Share This Post: