ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបមុខគ្នារយៈពេល ២ម៉ោង ក្នុងថ្ងៃទី១នៃកិច្ចប្រជុំ
យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នារយៈពេលពីរម៉ោងនៅថ្ងៃពុធនេះ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលលើក ទី២ របស់ពួកគេ។ សេតវិមានបានឱ្យដឹងថា នៅម៉ោង ៦ និង ៣០នាទី ល្ងាចនេះ មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅសណ្ឋាគារ Sofitel Legend Metropole ទីក្រុងហាណូយ។ ១០នាទីបន្ទាប់មកពួកគេនឹងជួបគ្នាមួយទល់មួយ ដែលមានតែអ្នកបកប្រែរៀងខ្លួននៅកំដរប៉ុណ្ណោះ។
ហើយនៅវេលាម៉ោង ៧យប់ ពួកគេនឹងត្រូវបានចូលរួមដោយមន្រ្តីទាំងពីរភាគី ដើម្បីបរិភោគអាហារពេលល្ងាចរួមគ្នា ដែលមានរយៈពេល ១ម៉ោង និង ៣៥នាទី។ សេតវិមានបានឱ្យដឹងថា លោក ត្រាំ នឹងត្រូវបានចូលរួមដោយ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ និងប្រធានស្តីទីបុគ្គលិក Mick Mulvaney ។ ចំណែកខាងលោក គីម គឺមានជំនួយការកំពូលលោក Kim Yong-chol និងម្នាក់ទៀតប្រហែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងផ្ទាល់គឺនាង Kim Yo-jong ៕
អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia