ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ(កម្ពុជា និងថៃ) នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត

    BY Khmernote Media August 23, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ(កម្ពុជា និងថៃ) នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ (កម្ពុជា និងថៃ) នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត។

    នៅលើបណ្ដាញតេឡេក្រាមនាល្ងាចថ្ងៃទី២២ ខែសីហាម្សិលមិញនេះ សម្ដេចតេជោបានសរសេរថា៖ « ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។»

    សម្តេចតេជោគូសបញ្ជាក់ថា៖ «បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay