ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណខេត្ត គឺអាចចុះបញ្ជីផ្លាកលេខយានជំនិះភ្នំពេញបាន ដោយតម្រូវមានឯកសារទាំងនេះ

BY
Khmernote Media
August 23, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណខេត្ត គឺអាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបាន។

ក្រសួងសាធារណការ បានឱ្យដឹងថា ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។​ (យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩) បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: