លោក ឃឹម ហ្វីណង់ អតីតអភិបាលស្រុកបន្ទាយស្រី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម សម្រាប់អាណត្តិទី៧
- August 23, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក ឃឹម ហ្វីណង់ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។

សូមជម្រាបជូនថា លោក ឃឹម ហ្វីណង់ អតីតអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីលើការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋាន និងជាកូនប្រុស នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម សម្រាប់អាណត្តិទី៧នេះ។ សង្ឃឹមថា លោកនឹងយកចំណេះ និងជំនាញរបស់លោកដែលរៀនសូត្រ ជួយពង្រឹង និងពង្រីកវិស័យកសិកម្មរបស់ស្រុកយើងកាន់តែរីកចំរើនខ្លាំងឡើង ៕






ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






