ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាក«តូយូតា»

    BY Khmernote Media August 23, 2023
    មន្ត្រីជំនាញ រកឃើញផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាក«តូយូតា»

    រាជធានីភ្នំពេញ៖ ​នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា។

    ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.” បានចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។

    មន្រ្តីក.ប.ប. នឹងបន្តចុះអនុវត្តការត្រួតពិនិត្យនិងបង្រ្កាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ សំដៅរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព។

    ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មក្នុងសកម្មភាពប្រកបដោយភាពសុចរិត គោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជៀសវាងបាននូវការប្រឈមចំពោះផ្លូវច្បាប់ជាយថាហេតុ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay